ការប្រារព្ធទិវាជាតិអំណាន លើកទី៦ ១១ មីនា ២០២១ ក្រោមប្រធានបទ «អំណានក្នុងបរិបទកូដវីដ-១៩» តាមប្រព័ន្ធអនឡាញ
រាជធានីភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ “ទិវាជាតិអំណាន ១១ មីនា” ផង និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផង ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តរៀបចំការប្រារព្ធទិវាជាតិអំណាន តាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងរំឭកដល់វីរភាពរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌អក្សរសាស្រ្តខ្មែរ និងក្នុងគោលបំណងបណ្តុះទម្លាប់អាន…