កំពង់ចាម៖ នៅថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានរៀបចំកម្មវិធីប្រឡងប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ក្រោមអធិបតីភាព លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ តំណាងការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបេក្ខជន សរុប៨២នាក់ ស្រី៤៩ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម។