ព្រៃវែង៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហែម សិរីវុឌ្ឍ អនុប្រធានមន្ទីរ តំណាងឱ្យលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង។ ពិធីនេះមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីជាគណៈកម្មការវាយតម្លៃផ្នែកអាន ស្មូតកំណាព្យ និងតែងនិពន្ធ លោក លោកស្រីតំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស។