រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែ មីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ មានប្រារព្ធ ពិធីអបអរសាទរទិវាជាតិអំណានលើកទី២ ក្រោមប្រធានបទ៖ អានដើម្បីភាពសុខដុមនៃជីវិត ក្រោមអធិបតីភាពរបស់ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្ដម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាលោកស្រី អាន ឡឺម៉ែស្ដ្រ ប្រធានអង្គការយូណេស្កូ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ សិស្សនិស្សិត យ៉ាងច្រើនកុះករ។
ទិវាអំណាននេះ បាននាំអោយមានការជំរុញឱ្យមានវប្បធម៌អំណាននៅកម្ពុជា ។ ដោយអំណានមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំ ក្នុងការរួមចំណែកកាត់បន្ថយអនក្ខរភាព ទទួលយកចំណេះដឹងឬព័ត៌មានពីគ្រប់ទិសទី ដើម្បីបើកគំនិតឱ្យបានទូលំទូលាយ ។ ប្រទេសកម្ពុជានឹងបណ្ដាប្រទេសសមាគមអាស៊ាន បានប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំ។