លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញជាអធិបតីក្នុងទិវាជាតិអំណានឆ្នាំ ២០១៨​ ក្រោមប្រធានបទ “អំណានជាកំណប់វិជ្ជាមហាសាល”
នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨

នាឱកាសនោះលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ លើកឡើងថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ប្រកបដោយ ភាពសុខដុមរមនា កិត្តិយស និងសេចក្តីថ្លៃថ្នូរ មានជីវភាពធូធារ នឹង មានសុខសន្តិភាព សន្តិសុខ សុវត្តិភាព និងការអភិវឌ្ឍន៍ យ៉ាងពិតប្រាកដ និងបានដឹកនាំប្រទេសឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្នុងនោះ វិស័យអប់រំក៏ ទទួលបាន លទ្ធផលគួរជាទីមោទនៈ ទាំងបរិមាណ និងគុណភាព ហើយទិវាជាតិអំណាន ក្រោមប្រធានបទ “អំណានជាកំណប់វិជ្ជាមហាសាល ” ក្រសួងអប់រំយុវជននិងកីឡាបានប្រារព្វឡើងនាពេលនេះ គឺក្នុងគោលបំណងលើកកំពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ ដើម្បីរួមចំណែកការពារនិងពង្រឹងវប្បធម៌ខ្មែរ។

លោកជំទាវក៏បានបន្តទៀតថា ៖ ធ្វើការកែទម្រង់វិស័យអប់រំ ចាប់ពីថ្នាក់កុមារដ្ឋាន រហូតដល់ថ្នាក់ឧត្តមសិក្សា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យ អប់រំ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ដែលក្នុងនោះមានវិស័យ អប់រំគឺជាវិស័យអាទិភាព បានចែង ថា ការបន្តពង្រឹងគុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេស និងជំនាញទន់ ពិសេស ការធ្វើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងកន្លែងធ្វើការងារ តាមរយៈ ការកែលម្អកម្មវិធីបណ្តុះ បណ្តាល ការពង្រឹងក្របខណ្ឌគុណវុឌ្ឍន៏ជាតិ ការបង្កើតស្តង់ដារជាតិសមត្ថភាព ការត្រួតពិនិត្យ និងធ្វើតេស្តសមត្ថភាព ការទទួលស្គាល់មុខជំនាញ ការអភិវឌ្ឍន៍មុខ ជំនាញ និងការប្រកួតប្រជែងជំនាញ សំដៅឆ្លើយតបនឹងសេចក្តីត្រូវការទីផ្សារពលកម្ម បង្កើនឱកាសកាទទួលបានការងារ និងប្រើប្រាស់ឲ្យអស់សក្តានុពល នូវផលលាភ ប្រជាសាស្ត្ររបស់កម្ពុជា ក៏ ដូចជា ដើម្បីបង្កើតលកខ្ខណ្ឌសមស្រប សម្រាប់ពលករកម្ពុជាអាចឈានឡើងទៅកាន់តួនាទីគ្រប់គ្រង និងដឹកនាំ។

អត្ថបទជាប់ទាក់ទង