រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាអធិបតី បើកកម្មវិធីប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» អបអរសាទរ ទិវាជាតិអំណានលើកទី៩ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា ដោយមានវត្តមាន ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រសួង ស្ថាប័ន ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ តំណាងមន្ទីរអប់រំ យុវជន និងកីឡា និង បេក្ខជន ២៥ រាជធានី ខេត្ត សរុបជាង២០០នាក់។

អត្ថបទជាប់ទាក់ទង