ស្ទឹងត្រែង៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្នឹងត្រែង បានរៀបចំកម្មវិធីប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ អបអរសាទរ ទិវាជាតិអំណានលើកទី៩ ក្រោមអធិបតីភាព លោកស្រី ឃូន សោភោ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង និងមានការចូលរួម ពីលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបេក្ខជន សរុបចំនួន៣៦នាក់។