ខេត្តព្រះវិហារ៖ នាថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានរៀបចំកម្មវិធីប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ខេត្ត ដើម្បីចូលរួមប្រឡងប្រជែងថ្នាក់ជាតិ ទទួលពានរង្វាន់ «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ នឹងមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីជាគណៈកម្មការវាយតម្លៃផ្នែកអាន ស្មូតកំណាព្យ និងតែងនិពន្ធ លោក លោកស្រីតំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកទាំង៨ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស។