រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីប្រឡងប្រណាំងអាន ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» អបអរសាទរ ទិវាជាតិអំណានលើកទី៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា ចៅពញាហុក ដោយមានសមាសភាពចូលរួមពីគណៈកម្មការវាយតម្លៃដាក់ពិន្ទុ តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងបេក្ខជនចូលរួមប្រឡងប្រណាំង សរុបប្រមាណជាង២០០នាក់។